ណែនាំអំពីបញ្ហាមិនចម្រើនកម្រិតពេលលេងហ្គេម SK LEGEND 2

ថ្ងៃបង្ហោះ 09-09-2023

អ្នកក្លាហានជាទីរាប់អាន ក្នុងអំឡុងពេលដំណើរការបទពិសោធន៍ផលិតផលថ្មី SK Legend 2 មានអ្នកក្លាហានជាច្រើននៅតែមិនច្បាស់លាស់ ដែលនាំឱ្យកម្រិតមិនរីកចម្រើន ពីកម្រិត 76 ដល់កម្រិត 80 ។
នៅទីនេះ Admin ចង់ផ្តល់ឱ្យអ្នកក្លាហាននូវវិធីដើម្បីបង្កើនកម្រិត ប្រមូលធនធាន បង្កើនថាមពលអតិបរមា និងឆ្លងកាត់ដំណាក់កាលនេះឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ 

I. ចូលរួមយ៉ាងពេញលេញក្នុងសកម្មភាពទាំងអស់នៃកម្រិតអនុញ្ញាត 

1. ភរកិច្ចពាណិជកម្ម - ព្រៃសិលា - គុកក្រោមទឹក៖ ចូលរួមទាំងអស់ភារកិច្ច និងប្រយុទ្ធបន្ថែមទទួលបាន EXP ព្រមទាំងធនធានមូលដ្ឋាន។


អាចទិញបន្ថែមវេនដោយផ្អែកលើកម្រិត VIP ដើម្បីកើចំនួនវេនចូលរួមប្រយុទ្ធបន្ថែមនេះ។

 

2. ប្រាសាទមេឃា៖ ចូលរួមឆ្លងប្រាសាទដើម្បិបើកក្រឡាដាំបិទធាតុប្រាំបី ទទួលបានធាតុប្រាំបី និងបទពិសោធន៍ធាតុប្រាំបី។ 


ក្នុងពេលឆ្លងប្រាសាទ ត្រូវចំណាំឲ្យជំនាញបានស្ដារពេញលេញបន្ទាប់ពីឆ្លងជាន់នីមួយៗ ដើម្បីមានជំនាញឆ្លងជាន់បន្ត។
ផ្លាស់ប្តូរជំនាញអាវុធសម្ងាត់ឱ្យសមនឹងប្រភេទបិសាចនៅក្នុងប្រាសាទ។
ឧទាហរណ៍៖ ប្រសិនបើអ្នកជួបប្រទះសត្វចម្លែកមួយចំនួនធំ សូមប្រើអាវុធសម្ងាត់ដែលមានការខូចខាតយ៉ាងទូលំទូលាយ
ជួប Boss អាចប្រើអាវុធសម្ងាត់គោលដៅទោលឬអាវុធស្រូបឈាម
អ្នកឆ្លងកាន់តែច្រើនជាន់ ធនធានកាន់តែច្រើនដើម្បីពង្រឹងអំណាចរបស់ធាតុប្រាំបី។

 

3. ភារកិច្ចដីការចាប់ខ្លួន


ក្នុងភារកិច្ចនេះ អ្នកលេងនឹងទទួលបានបេសកកម្មចៃដន្យតាមប្រព័ន្ធ បេសកកម្មមានព៌ណកាន់តែងងឹត បទពិសោធន៍កាន់តែច្រើន។
រួមមាន៖ ស - ខៀវ - ស្វាយ - ក្រហម 
អ្នកលេងអាច roll ដើម្បីធ្វើថ្មីគុណភាពភារកិច្ច រាល់លើក roll បង់ 10 ប្រាក់ និងកើកបន្ថែម 5 ប្រាក់បន្ទាប់ពីរាល់ 3 ដង roll
ចំណាំ៖ នៅនេះអ្នកលេងចង់បានចំនួន EXP អតិបរមាដែលប្រមូលបាន ត្រូវទទួលទាំងអស់ភារកិច្ចគុណភាពក្រហម បង្កើនប្រសិទ្ធភាពធនធាន និងងាយស្រួលឡើងកម្រិត

4. សាលប្រកួត


នៅក្នុងសកម្មភាពនៅលើសង្វៀន ក្រៅពីការបង្ហាញពីកម្លាំង PK របស់អ្នក នៅមានរង្វាន់ដ៏គួរឱ្យទាក់ទាញជាច្រើនទៀត កុំខកខាន
នៅក្នុងសកម្មភាពនេះ អ្នកលេងត្រូវស្ថិតក្នុងទីតាំងកាន់តែខ្ពស់កាន់តែល្អ។ ល្បិចគឺបានធ្វើថ្មីគូប្រកួតជានិច្ចដើម្បីអាចជ្រើសរើសគូប្រជែងមានកម្រិតមធ្យម និងមានឱកាសឈ្នះខ្ពស់។
ការឈ្នះ និងការឡើងទៅឋានៈខ្ពស់នឹងផ្តល់ឱ្យអ្នកលេងនូវប្រាក់ និងគុណសម្បត្តិជាច្រើនដើម្បីទិញរបស់របរ និងបង្កើនថាមពល។

5. ភារកិច្ចបក្ស - សៀវភៅដៃក្រុមបក្ស


បន្ទាប់ពីចូលរួមក្រុមអ្នកលេងនឹងមាន 1 កិច្ចការបន្ថែមដែលទាក់ទងនឹងក្រុមបក្ស
ដើម្បីសម្រេចភារកិច្ច អ្នកលេងត្រូវធ្វើច្រើនប្រភេទភារកិច្ចដូចជា ឆ្លើយសំណួរ វាយបិសាច សន្ទនាជាមួយ NPC និងការប្រគល់វត្ថុធាតុ។
ចំពោះភារកិច្ចប្រគល់វត្ថុធាតុ។ វត្ថុធាតុនឹងធ្លាក់ដោយចៃដន្យនៅពេលអ្នកលេងវាយបិសាច និងចូលរួមប្រយុទ្ធបន្ថែម។
លើសពីនេះ វាក៏មានការស្នើសុំជំនួយពីអ្នកលេងផ្សេងទៀតនៅក្នុងបក្ស ដើម្បីបំពេញដោយចុចប៊ូតុងជំនួយឬសង្គ្រោះ។

ស្រដៀងទៅនឹងភារកិច្ចបក្ស សម្រាប់សកម្មភាពសៀវភៅដៃក្រុមបក្ស  ដែលត្រូវការអ្នកលេងបំពេញតាមលក្ខខណ្ឌដែលមានស្រាប ប្រសិនបើអ្នកលេងចង់ប្រមូលធនធានបន្ថែម សូមពិចារណាធ្វើសកម្មភាពសៀវភៅដៃក្រុមបក្សនេះ។

6. ប្រយុទ្ធបន្ថែម យុទ្ធសិល្ប៍ច្រកនាគ


ចំពោះប្រយុទ្ធបន្ថែមឲ្យច្រើន EXP បំផុតក្នុងហ្គេម អ្នកលេងត្រូវការអតិបរមា exp ទទួលបានដោយច្រើនវិធី៖
- ប្រើឱសថគុណ exp x2 ឬ x3
- ចម្លងគុនឲ្យកូនសិស្សមុនពេលចូលប្រយុទ្ធបន្ថែម ដើម្បីទទួលបន្ថែម % EXP វាយបិសាច។
- ក្នុងសកម្មភាពប្រើកាក់ ឬប្រាក់ដើម្បីកើនអតិបរមាគាំទ្រ និងរបួសឡើង 100%
- ទិញបន្ថែមវេនដើម្បីបានចូលប្រយុទ្ធបន្ថែមច្រើនដង

7. ផឹកស្រាបក្ស


- កុំខកខានសកម្មភាពឆ្លើយសំណួរនៅក្នុងតំបន់ក្រុមបក្ស រង្វាន់ EXP ជាច្រើនកំពុងរង់ចាំអ្នកនៅម៉ោង 8 យប់ជារៀងរាល់ថ្ងៃ។

8. ប្រមាញ់សត្វទេព


- អំណោយអ្នកលេងថ្មីឲ្យច្រើនខ្សែពួរ អ្នកលេងអាចទៅកោះរោមអាថ៌កំបាំង ដើម្បីចាប់សត្វទេពសមនឹងខ្លួន។ 
- ប្រសិនបើអ្នកលេងមានសំណាង អាចចាប់បានសត្វទេពមានជំនាញល្អៗ និងគុណភាពខ្ពស់ ហើយប្រសិនបើមានសំណាងជាងនេះ នឹងបង្កើតបានផ្កាយយ៉ាងច្រើន។
កុំស្ទាក់ស្ទើរក្នុងការចំណាយពេលវេលា និងសាកល្បងទេពកោសល្យរបស់អ្នកក្នុងការធ្វើជាម្ចាស់នៃសត្វទេពណាមួយ!

9. ប្រមាញ់ Boss


- ពេលចូលរួមសកម្មភាព សូមនឹកដល់ការប្រមាញ់ Boss នៅល្អាងទុរជនផង។
- ប្រសិនបើកម្លាំងរបស់អ្នកមិនគ្រប់គ្រាន់ទេ ចូររួមក្រុមជាមួយមិត្តភ័ក្តិ ឬកោះហៅក្រុមបក្សដើម្បីជួយ
- សម្រេច 3 ដងប្រហារ Boss ធម្មតា ជាមួយ 6 ដងប្រហារ Boss VIP ដើម្បីកុំឲ្យខកខានធនធានក្នុងហ្គេមណ៎ាអ្នកក្លាហាន។

II. កម្រៃនិងកញ្ចប់បញ្ចូល


- កុំភ្លេចទទួលបន្ថែមអំណោយ និងរង្វាន់នៅក្នុងកម្រៃ ដូចជាអំណោយ Online, អំណោយ 7 ថ្ងៃ, អំណោយកម្រិត ...

- ប្រសិនបើវិធីខាងលើទាំងអស់នៅតែមិនពេញចិត្តអ្នកក្លាហានដើម្បីត្រួតត្រាពិភពគុន សូមចូលមើលកញ្ចប់បញ្ចូលបន្តិផង។
បច្ចុប្បន្ននេះ មានព្រឹត្តិការណ៍ដ៏គួរឱ្យទាក់ទាញជាច្រើនជាមួយនឹងការផ្សព្វផ្សាយរាប់មិនអស់កំពុងដំណើរការ ការដាក់ប្រាក់ 1 ទទួលបាន 5 អត្ថប្រយោជន៍ដូចគ្នាជាមួយនឹងពេលវេលាបន្ថែម

 

- ជូនពរអ្នកក្លាហានឆាប់ឈានជើងលើវិថីនៃការត្រួតត្រាក្បាច់គុន
បើមានចម្ងល់អ្វីសូមទាក់ទងមកកាន់ Fanpage របស់ផលិតផលតាម link: https://www.facebook.com/sklegend2.net ​ ដើម្បីបានជំនួយ។