សាលប្រកួតប្រជែង - សាកល្បង PK - វគ្គផ្ដាច់ព្រ័ត្រ
I. វិធាន
1. លក្ខខណ្ឌនៃការចូលរួម
- អ្នកលេង 16 នាក់មានចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងវគ្គជម្រុះ មានសិទ្ធិចូលរួមការប្រកួត។
- បញ្ជីឈ្មោះអ្នកលេង 16 នាក់៖ *gắn link
2. ពេលវេលាប្រកួត
- ចាប់ផ្ដើម៖ 19:00 ថ្ងៃ 05/10/2023
- បញ្ចប់៖ 20:30 ថ្ងៃ 05/10/2023
- ការប្រកួតទាំងអស់ត្រូវបានផ្សាយបន្តផ្ទាល់នៅលើ Fanpage របស់ហ្គេម។
3. ច្បាប់ប្រកួត
- អ្នកលេង 16 នាក់បានជ្រើសដោយចៃដន្យចូលប្រកួត។
- អ្នកលេងម្នាក់ៗបានអ្នករៀបចំ ផ្តល់ឱ្យនូវគណនីមួយមានតួអង្គស្រាប ដើម្បីចូលប្រកួត។
- បណ្ដាតួអង្គ "មានកម្លាំងដូចគ្នា អ្នកលេងមានសិទ្ធប្ដូរបក្ស" តាមចំណូលចិត្តដើម្បីប្រកួត។
- ប្រភេទការប្រកួតប្រជែង៖
+ ប្រកួតតែម្ដង ជម្រុះដោយផ្ទាល់ (អនុវត្តចំពោះការប្រកួតចាប់ពីវគ្គទី 1 ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ)
+ វគ្គផ្តាច់ព្រ័ត្រនៃការប្រកួត BO3 អ្នកលេងដែលឈ្នះ 2 ប្រកួតគឺជាអ្នកឈ្នះចុងក្រោយ។

4. ព័ត៌មានអំពីតួអង្គប្រកួត
- អ្នកលេងម្នាក់ៗត្រូវបានផ្តល់ឱ្យ 1 តួអង្គដើម្បីចូលរួមក្នុងការប្រកួត។ តួអង្គមានកម្លាំងដូចគ្នា។
- ព័ត៌មានអំពីតួអង្គដូចតទៅ៖
+ កម្រិត៖ 150
+ បក្ស៖ អ្នកលេងមានសេរីភាពក្នុងការផ្លាស់ប្តូរបក្សពួកដើម្បីប្រកួតប្រជែង ហើយអាចផ្លាស់ប្តូរបានតែម្តងប៉ុណ្ណោះ។
+ ជំនាញ៖ បើកសោទាំងអស់ជំនាញ និងកើនអតិបរមាកម្រិតជំនាញ។
+ គ្រឿងប្រដាប់៖ Full គ្រឿងប្រដាប់ក្រហម គុណភាព 6, ដំឡើង +10, គ្មានដាំបិទសិលាកែវ គ្មានជម្រះជីវជាតិ គ្មានកើនកម្រិត។
+ អាវុធសម្ងាត់៖ បើកសោទាំងអស់អាវុធសម្ងាត់ដល់គុណភាពលឿង មិនដំឡើងឆ្អឹងពិស និងមុខងារផ្សេងៗដែលទាក់ទងដល់អាវុធសម្ងាត់។
+ ពាហនៈ និងម៉ូដបំពាក់បានបើកសោទាំងអស់ អ្នកលេងជ្រើសតាមចិត្ត។
+សត្វទេព៖ គ្មានសត្វទេព
+ គ្មានធាតុប្រាំបី
+លក្ខណៈពិសេសផ្សេងទៀតបានបង្កើតឡើងដែលសមរម្យសម្រាប់ការប្រកួតប្រជែង។
- អ្នកលេងមានសិទ្ធិបន្ថែមពិន្ទុសក្តានុពលតាមចិត្ត។
- ពេលវេលាដើម្បីផ្តល់គណនីប្រកួតប្រជែង៖ 16:00 ថ្ងៃ 05/10/2023
- អ្នករៀបចំនឹងទាក់ទងអ្នកលេងដោយផ្ទាល់តាមរយៈសារ Fanpage ដើម្បីផ្តល់គណនីប្រកួតប្រជែង។
- ចំណាំ៖
+ អ្នកលេងមិនត្រូវបានអនុញ្ញាតឱ្យផ្លាស់ប្តូរពាក្យសម្ងាត់តាមអំពើចិត្ត ឬធ្វើសកម្មភាពណាមួយដែលទាក់ទងនឹងការកែតម្រូវគណនីប្រកួតប្រជែងឡើយ។
+ មិនបានដំឡើងមុខងារផ្សេងរបស់តួអង្គ។
+ ប្រសិនបើរកឃើញការរំលោភបំពាន អ្នករៀបចំនឹងដកសិទ្ធិពួកគេចេញពីការប្រកួតភ្លាមៗ។
5. កន្លែងប្រកួត
- អ្នកលេងប្រកួត online.
- យកមុខងារ "សាលប្រកួត" ក្នុងហ្គេមធ្វើកន្លែងប្រកួត។
- នៅពេលប្រកួត អ្នកលេងបង្កើតបន្ទប់មួយ ហើយធ្វើតាមការណែនាំរបស់អ្នករៀបចំដើម្បីធ្វើការប្រកួត។
II. រង្វាន់
- អ្នកលេងទាំងអស់ចូលរួមវគ្គផ្ដាច់ព្រ័ត្រ សុទ្ធតែបានទទួលរង្វាន់ រួមទាំងរង្វាន់វគ្គផ្ដាច់ព្រ័ត្រ និងវគ្គជម្រុះ។
1. រង្វាន់ជើងឯក (១រង្វាន់)
- ជើងឯកការប្រកួតទទួលបានរង្វាន់ទាំងអស់ដូចខាងក្រោម៖
លេខរៀង | វត្ថុធាតុ | ចំនួន |
1 | កិត្តិនាមជើងឯកផ្ដាច់មុខ | 1 |
2 | បន្ទះចម្លាក់ធំ | 150 |
3 | ហិបសត្វទេពកម្រិត 150 | 2 |
4 | បន្ទះគ្រឿងបំពាក់ក្រៅក្រោះទេព | 20 |
5 | ថង់សិលាកែវកម្រិត 6 | 1 |
6 | ហិបជម្រើសជំនាញសត្វទេព | 10 |
7 | ហិបជម្រើសសម្ភារៈ | 49 |
8 | ហិបត្រាគុណភាពកម្រ | 49 |
2. រង្វាន់ជើងឯករង (១រង្វាន់)
- ជើងឯករងនៃការប្រកួតទទួលបានរង្វាន់ដូចខាងក្រោម៖
លេខរៀង | វត្ថុធាតុ | ចំនួន |
1 | បន្ទះចម្លាក់ធំ | 100 |
2 | ហិបសត្វទេពកម្រិត 120 | 2 |
3 | បន្ទះគ្រឿងបំពាក់ក្រៅក្រោះទេព | 20 |
4 | ថង់សិលាកែវកម្រិត 5 | 1 |
5 | ហិបជម្រើសជំនាញសត្វទេព | 5 |
6 | ហិបជម្រើសសម្ភារៈ | 29 |
7 | ហិបត្រាគុណភាពកម្រ | 29 |
3. រង្វាន់លេខ៣ (១រង្វាន់)
- លេខ៣នៃការប្រកួតទទួលបានរង្វាន់ដូចខាងក្រោម៖
លេខរៀង | វត្ថុធាតុ | ចំនួន |
1 | បន្ទះចម្លាក់ធំ (14 ថ្ងៃ) | 1 |
2 | ហិបសត្វទេពកម្រិត 120 | 2 |
3 | បន្ទះគ្រឿងបំពាក់ក្រៅក្រោះទេព | 20 |
4 | ថង់សិលាកែវកម្រិត 5 | 1 |
5 | ហិបជម្រើសជំនាញសត្វទេព | 5 |
6 | ហិបជម្រើសសម្ភារៈ | 19 |
7 | ហិបត្រាគុណភាពកម្រ | 19 |
4. រង្វាន់លើកទឹកចិត្ត (5 រង្វាន់)
- អ្នកលេងពីថ្នាក់ទី 4 ដល់ទី 8,ម្នាក់ៗទទួលបានរង្វាន់ដូចខាងក្រោម៖
លេខរៀង | វត្ថុធាតុ | ចំនួន |
1 | បន្ទះចម្លាក់ធំ (7 ថ្ងៃ) | 1 |
2 | ហិបសត្វទេពកម្រិត 120 | 2 |
3 | ថង់សិលាកែវកម្រិត 5 | 1 |
4 | ហិបជម្រើសជំនាញសត្វទេព | 3 |
5 | ហិបជម្រើសសម្ភារៈ | 9 |
6 | ហិបត្រាគុណភាពកម្រ | 9 |
5. រង្វាន់ចូលរួម (8 រង្វាន់)
- អ្នកលេងពីថ្នាក់ទី 9 ដល់ទី 16 ម្នាក់ៗទទួលបានរង្វាន់ដូចខាងក្រោម៖
លេខរៀង | វត្ថុធាតុ | ចំនួន |
1 | បន្ទះចម្លាក់ធំ (7 ថ្ងៃ) | 1 |
2 | ថង់សិលាកែវកម្រិត 4 | 1 |
3 | ហិបជម្រើសជំនាញសត្វទេព | 3 |
4 | ហិបជម្រើសសម្ភារៈ | 9 |
5 | ហិបត្រាគុណភាពកម្រ | 9 |
III. ទស្សន៍ទាយជើងឯក
- អ្នកលេងទាំងអស់អាចចូលរួមក្នុងការទស្សន៍ទាយជើងឯក។
- អ្នកលេងដែលទស្សន៍ទាយបានត្រឹមត្រូវនឹងទទួលបានអំណោយដ៏មានតម្លៃពីអ្នករៀបចំ។
IV. ចំណាំ៖
- អ្នកលេងត្រូវតែគោរពតាមបទប្បញ្ញត្តិនៃការប្រកួតទាំងអស់។
- ក្នុងអំឡុងពេលនៃការប្រកួត ការបោកប្រាស់ ការប្រើកម្មវិធីភាគីទីបីដើម្បីរំខានដល់ហ្គេម ឬអាកប្បកិរិយាផ្សេងទៀតដែលប៉ះពាល់ដល់ដំណើរការនៃការប្រកួតត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង។
- ការបំពានណាមួយនឹងត្រូវបានដកសិទ្ធិ និងដោះស្រាយដោយយោងតាមបទប្បញ្ញត្តិរបស់ហ្គេម។
- រង្វាន់នៃការប្រកួតនឹងត្រូវបានផ្ញើដោយផ្ទាល់ទៅប្រអប់សំបុត្រតួអង្គរបស់អ្នកលេង។
- រង្វាន់វគ្គជម្រុះ នឹងបានជូនភ្ជាប់ជាមួយរង្វាន់វគ្គផ្ដាច់ព្រ័ត្រ.
- រង្វាន់នឹងត្រូវបានផ្តល់ជូនក្នុងរយៈពេល 7 ថ្ងៃធ្វើការចាប់ពីថ្ងៃបញ្ចប់នៃការប្រកួត។
- សេចក្តីសម្រេចរបស់គណៈកម្មាធិការរៀបចំគឺជាសេចក្តីសម្រេចចុងក្រោយ។
