ច្បាប់នៃការប្រកួតក្នុងសាលប្រកួតប្រជែង - វគ្គជម្រុះ
- ជ្រើសមុខងារ "សាលប្រកួត" ក្នុងហ្គេមដើម្បីធ្វើកន្លែងប្រកួត។
- គូប្រកួតចាប់ផ្ដើមប្រកួតបន្តបន្ទាប់ ម្ដងៗ ១គូ។
- ប្រកួតតាមទម្រង់ជម្រុះផ្ទាល់ ប្រកួតបានតែ ១ ដងប៉ុណ្ណោះ អ្នកឈ្នះមានសិទ្ធិឡើងទៅវគ្គបន្ត។
- វគ្គជម្រុះនឹងជ្រើសរើសកីឡាករដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេចំនួន 4 នាក់ពីចង្កោមនីមួយៗដើម្បីចូលរួមក្នុងវគ្គផ្ដាច់ព្រ័ត្រ។
- ពេលវេលាអតិបរមាក្នុងមួយប្រកួតគឺ 10 នាទី។
- អ្នកលេងអាចប្រើតួអង្គផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងហ្គេមដើម្បីប្រកួតប្រជែងដោយគ្មានដែនកំណត់លើការលូតលាស់តួអង្គ។
- អាចប្រើឱសថស្ដារកម្លាំងជីវិត និងកម្លាំងធាតុក្នុងពេលប្រកួត។
- អ្នកលេងធ្វើតាមជំហានខាងក្រោមដើម្បីប្រកួតប្រជែង។
ជំហានទី 1៖ ចូលមុខងារសាលប្រកួត ហើយបង្កើតបន្ទប់ប្រកួត។
- នៅចំណុចប្រទាក់សកម្មភាព ជ្រើសមុខងារ "សាលប្រកួត"
- ជួបជាមួយ NPC សាលប្រកួតហើយបន្តបង្កើតបន្ទប់ (អ្នកបង្កើតបន្ទប់នឹងត្រូវបានកំណត់ដោយអ្នករៀបចំ)
ជំហានទី 2៖ អញ្ជើញគូប្រកួតចូល
- ចុចប៊ូតុង "អញ្ជើញ" ហើយអញ្ជើញគូប្រកួតចូលបន្ទាប់ប្រកួត។
- ចំណាំ៖ ត្រូវជ្រើសឈ្មោះគូប្រកួតឲ្យត្រឹមត្រូវដើម្បីអញ្ជើញចូលប្រកួត។
- បន្ទាប់ពីអញ្ជើញគូប្រកួតចូលក្នុងបន្ទប់ហើយ សូមរង់ចាំសញ្ញារបស់អ្នករៀបចំ។ កុំចាប់ផ្តើមការប្រកួតដោយមិនទាន់មានបញ្ជាពីអ្នករៀបចំ។
- បន្ទាប់ពីភាគីទាំងសងខាងរៀបចំរួចរាល់ អ្នករៀបចំផ្តល់សញ្ញាប្រកួត ម្ចាស់បន្ទប់ចុចចូលប្រកួត ដើម្បីចាប់ផ្តើមការប្រកួត។
ជំហានទី 3៖ ចាប់ផ្ដើមប្រកួត
- ការប្រកួតធ្វើឡើងក្នុងរយៈពេល 10 នាទី។
- អ្នកលេងណាដែលសម្លាប់បានគូប្រកួតនឹងឈ្នះ។
- - ក្នុងករណីអ្នកលេងដោយចេតនាអូសទាញពេលវេលា ដើរជុំវិញសង្វៀនតែមិនប្រកួត ដែលនាំឲ្យអស់ពេលវេលា ប៉ុន្តែគ្មានអ្នកឈ្នះ => អ្នកលេងនេះនឹងត្រូវបានប្រកាសថាជាអ្នកចាញ់។
*ចំណាំ៖
- ការបង្កើតបន្ទប់ ការអញ្ជើញគូប្រកួត និងការចាប់ផ្តើមការប្រកួតត្រូវអនុវត្តតាមការណែនាំរបស់គណៈកម្មការរៀបចំ។អ្នកលេងមិនត្រូវធ្វើតាមអំពើចិត្តឡើយ។
-ក្នុងអំឡុងពេលប្រកួត កីឡាករដែលមិនបានចូលរួមក្នុងការប្រកួត សូមមេត្តាកុំបង្កើតបន្ទប់ សាលប្រកួត សូមទុកបន្ទប់ប្រកួតឲ្យខាងក្រុមរៀបចំការប្រកួត។
- ក្នុងករណីអ្នកលេងណាមួយបង្កបញ្ហាដោយចេតនា នៅតែបង្កើតបន្ទប់ក្នុងអំឡុងពេលប្រកួត ប៉ះពាល់ដល់ការប្រកួត គណនីរបស់ពួកគេនឹងត្រូវបានចាក់សោរយៈពេល 3 ថ្ងៃ (ឬធ្ងន់ធ្ងរជាងនេះប្រសិនបើមានការបំពានម្តងហើយម្តងទៀត)
- ការក្លែងបន្លំអំឡុងពេលប្រកួតត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង ប្រសិនបើរកឃើញ អ្នកលេងនឹងត្រូវដកចេញពីការប្រកួតភ្លាមៗ ហើយត្រូវទទួលការពិន័យបន្ថែមតាមបទប្បញ្ញត្តិនៃហ្គេម។
- សេចក្តីសម្រេចរបស់គណៈកម្មាធិការរៀបចំគឺជាសេចក្តីសម្រេចចុងក្រោយ។